សម្ភារសិក្សាFIA/CAT

សិស្សFTMS នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃនូវកំណត់ត្រាសង្ខេបរបស់សាស្ត្រាចារ្យ ចំពោះមុខវិជ្ជា ដែលខ្លួនបានចុះឈ្មោះចូលរៀន ។ កំណត់ត្រាសង្ខេបរបស់សាស្ត្រាចារ្យរបស់FTMS ត្រូវបានផ្តោតការយកចិត្តទុកដាក់ និងមានសារះសំខាន់សម្រាប់ការប្រឡង ពីព្រោះកំណត់ត្រាទាំងនេះ ត្រូវបានរៀបចំដោយសាស្ត្រាចារ្យរបស់ពួកគាត់ ។

FTMSក៏បានផ្តល់ជូននិស្សិតទាំងអស់នៅប្រទេសកម្ពុជានូវសម្ភារសិក្សាFIA ឬ CAT របស់ BPP ចក្រភពអង់គ្លេស ដើម្បីជួយពួកគាត់ត្រៀមខ្លួនបានល្អក្នុងការប្រឡង ។ មានសម្ភារសិក្សាជាច្រើន ប្រភេទសម្រាប់និស្សិតធ្វើការជ្រើសរើស ដែលក្នុងនោះមានដូចជា :

  1. សៀវភៅពុម្ព FIA ឬ CAT
  2. សៀវភៅលំហាត់អនុវត្តន៍ FIA ឬ CAT
  3. សៀវភៅសង្ខេបមេរៀន FIA ឬ CAT
  4. ស៊ីឌី FIA ឬ CAT

សូមចុចនៅទីនេះសម្រាប់ព័ត៌មានបន្ថែមស្តីពីសម្ភារសិក្សាFIA ឬ CAT របស់ BPP ចក្រភពអង់គ្លេស ។

ហេតុអ្វីនិស្សិតត្រូវជ្រើសរើសសម្ភារសិក្សាFIA ឬ CAT របស់ BPP ចក្រភពអង់គ្លេសពីFTMS សម្រាប់ ត្រៀមប្រឡង FIA ឬ CAT ?

  • BPP ចក្រភពអង់គ្លេស គឺជាដៃគូសហការកម្រិតផ្លាទីនីមសម្រាប់ការបោះពុម្ពសៀវភៅបង្រៀន ហើយសម្ភារសិក្សានេះបានផ្តល់ជូននិស្សិតនូវការធានាក្នុងកម្រិតខ្ពស់បំផុតក្នុងការជោគជ័យនាពេល ប្រឡង ពីព្រោះក្រុមហ៊ុននេះ គឺជាអ្នកដែលត្រួតពិនិត្យមាតិកាសម្រាប់វគ្គសិក្សា ACCA, FIA/CAT, DipIFR, និង DipFM ដើម្បីធានាថារាល់ប្រធានបទទាំងអស់ត្រូវបានលើកឡើងដោយស៊ីជម្រៅទៅតាមផ្នែក នីមួយៗ ។
  • និស្សិតដែលទិញសម្ភារសិក្សាពី BPP ចក្រភពអង់គ្លេស ត្រូវបានអនុញ្ញាត្តឱ្យចូលទៅកាន់គេហទំព័រពិសេសរបស់ BPP ចក្រភពអង់គ្លេសសម្រាប់ប្រភពសិក្សាច្រើនបន្ថែមទៀត ។
  • និស្សិតទាំងអស់មានជម្រើសផ្សេងៗគ្នាចំពោះសម្ភារះសិក្សាដែលនឹងផ្តល់នូវតម្រូវការពិសេស នៅក្នុងដំណាក់សិក្សានីមួយៗ ។
  • ដោយសារតែFTMS គឺជាអ្នកចែកចាយសម្ភារសិក្សាFIA ឬ CAT របស់ BPP ចក្រភពអង់គ្លេសតែមួយគត់នៅក្នុងប្រទេសឥណ្ឌូចិន FTMSអាចផ្តល់ជូននិស្សិតកម្ពុជានូវសម្ភារសិក្សាច្បាប់ដើមនៅក្នុង តម្លៃពិសេស ដែលជាទូទៅតម្លៃនេះ គឺថោកជាងតម្លៃរបស់BPP នៅចក្រភពអង់គ្លេស ដែលគេរួមបញ្ចូលនូវការដឹកជញ្ជូនដោយឥតគិតថ្លៃ ។

ដើម្បីបញ្ជាទិញនូវសម្ភារសិក្សាទាំងនេះ សូមធ្វើការបំពេញបែបបទដោយបញ្ជាក់ថាតើសម្ភារ សិក្សាណាខ្លះដែលលោកអ្នកចង់ធ្វើការបញ្ជាទិញ បន្ទាប់សូមផ្ញើសាអេឡិចត្រូនិច (Email) មកកាន់FTMS ។ សូមចុចនៅទីនេះសម្រាប់ព័ត៌មានបំពេញបែបបទ ។