តម្លៃសិក្សាបង់ទៅ ACCA UK

សិស្ស FIA តម្រូវឱ្យបង់ថ្លៃសិក្សាដូចខាងក្រោមនេះ :

  • តម្លៃចុះឈ្មោះចូលរៀន គឺតម្រូវឱ្យបង់នៅពេលចុះឈ្មោះចូលរៀនដំបូង ។ សិស្ស នឹងត្រូវធ្វើការបង់ថ្លៃសិក្សានេះតាមរយះអ៊ីនធឺណេតនៅចុងបញ្ចប់នៃដំណើរការចុះឈ្មោះ ។
  • តម្លៃសិទ្ធិចូលរៀនប្រចាំឆ្នាំ នឹងត្រូវបង់នៅថ្ងៃទី១ ខែមករា ជារៀងរាល់ឆ្នាំ ។ សិស្ស នឹង ទទួលបានសិទ្ធិចូលរៀននៅពេលដែលខ្លួនបានបង់ថ្លៃសិក្សាទាន់ពេលវេលា ។ តម្លែសិក្សា អាចបង់ តាមរយះអ៊ីនធឺណេត ។
  • តម្លៃសិក្សាលើកលែងទៅលើមុខវិជ្ជាមួយចំនួន នឹងត្រូវបង់នៅពេលដែលសិស្សទទួលបាន ការលើកលែងលើមុខវិជ្ជានោះ ក្រោយពេលចុះឈ្មោះ ។ តម្លែសិក្សា អាចបង់តាមរយះអ៊ីនធឺណេត ។
  • ថ្លៃប្រឡង
    • តម្លៃក្នុងការប្រឡងតាមកុំព្យូទ័រ(CBE) នឹងត្រូវបង់ជូនកម្ពុជាទៅតាមអត្រាដែលបានកំណត់ ។
    • តម្លៃក្នុងការប្រឡងតាមសន្លឹកវិញ្ញាសារ(PBE) នឹងត្រូវបង់ជូនត្រូវបង់ទៅ ACCA ចក្រភពអង់គ្លេសតាមរយះអ៊ីនធឺណេត នៅពេលដែលសិស្សចុះឈ្មោះប្រឡង ។ តម្លៃនេះ គឺខុសគ្នាទៅ តាមការកំណត់នៃការចុះឈ្មោះ ។ សិស្ស ដែលបង់ថ្លៃសិក្សាកាន់តែឆាប់ គឺតម្លៃសិក្សាកាន់តែទាប ។
  • តម្លៃចុះឈ្មោះចូលរៀនឡើងវិញ
    • សិស្ស ដែលខកខានក្នុងការបង់ថ្លៃសិក្សាទាន់ពេលវេលា នឹងត្រូវបានលុបឈ្មោះចោល ចេញពី ACCA ។
    • សិស្ស ដែលមានបំណងចង់ចុះឈ្មោះចូលរៀនឡើងវិញ គឺតម្រូវឱ្យបង់ថ្លៃសិក្សាដែល ខ្លួនខកខានក្នុងការបង់ពីមុន បូករួមនឹងតម្លៃចុះឈ្មោះចូលរៀនឡើងវិញ ។
    • ការបញ្ជាក់ពីតម្លៃ ដែលសិស្សមិនបានបង់ពីមុន នឹងត្រូវទទួលបានពីការិយាល័យ ACCA នៅ កម្ពុជា ។

ACCA ចក្រភពអង់គ្លេស សូមរក្សាសិទ្ធិក្នុងការកែប្រែតម្លៃសិក្សានេះដោយពុំចាំបាច់ផ្តល់ដំ ណឹងជូនជាមុន ។ ដូចនេះហើយ សូមតាមដានព័ត៌មានពាក់ព័ន្ធទៅនឹងតម្លៃសិក្សាតាមរយះគេហទំព័រ www.ftmsglobal.edu.kh ឬ www.accaglobal.com ។

តម្លៃសិក្សាបច្ចុប្បន្ន :

តម្លៃចុះឈ្មោះចូលរៀន

79 ផោន

តម្លៃសិទ្ធិចូលរៀនប្រចាំឆ្នាំ

79 ផោន

តម្លៃសិក្សាលើកលែងទៅលើមុខវិជ្ជា FA1, MA1, FA2, MA2

42 ផោន ក្នុងមួយមុខវិជ្ជា

តម្លៃសិក្សាលើកលែងទៅលើមុខវិជ្ជា FAB, FFA, FMA, FAU, FTX, FFM

62 ផោន ក្នុងមួយមុខវិជ្ជា

តម្លៃក្នុងការប្រឡងតាមវិញ្ញាសារ(PBE) សម្រាប់ការប្រឡងនៅខែមិថុនា ឆ្នាំ 2013 :

ការបរិច្ចេទ

នៃការចុះឈ្មោះ

ការប្រឡងតាមវិញ្ញាសារ

FA1, MA1, FA2, MA2

ការប្រឡងតាមវិញ្ញាសារ

FAB, FMA, FFA

ការប្រឡងតាមវិញ្ញាសារ

FAU, FTX, FFM

ត្រឹមថ្ងៃទី8 មីនា 2012

42 ផោន ក្នុងមួយមុខវិជ្ជា

62 ផោន ក្នុងមួយមុខវិជ្ជា

62 ផោន ក្នុងមួយមុខវិជ្ជា

ត្រឹមថ្ងៃទី8 មេសា 2012

49 ផោន ក្នុងមួយមុខវិជ្ជា

71 ផោន ក្នុងមួយមុខវិជ្ជា

71 ផោន ក្នុងមួយមុខវិជ្ជា

ត្រឹមថ្ងៃទី8 ឧសភា 2012

195 ផោន ក្នុងមួយមុខវិជ្ជា

217 ផោន ក្នុងមួយមុខវិជ្ជា

217 ផោន ក្នុងមួយមុខវិជ្ជា