វគ្គសិក្សាFIA/CAT

FIA (មូលដ្ឋានគ្រឹះគណនេយ្យ)

FIA ដែលត្រូវបានចេញវិញ្ញាបនប័ត្រដោយសមាគមន៍គណនេយ្យករជំនាញ ដែលត្រូវបានទទួលស្គាល់ និង ចេញនូវវិញ្ញាបនប័ត្រជូន (ACCA) គឺជាថ្នាក់សិក្សាមូលដ្នានសម្រាប់វិញ្ញាបនប័ត្រគណនេយ្យកម្រិតដំបូង ដែលផ្តោតទៅលើ ជំនាញស្នូលពាក់ព័ន្ធទៅនឹងគណនេយ្យហិរញ្ញវត្ថុ គណនេយ្យគ្រប់គ្រង និង សវនកម្មទៅតាមស្តង់ដាអន្តរជាតិ វិញ្ញាបនប័ត្រនេះ គឺសាកសមចំពោះអ្នក ដែលមានគម្រោងចាប់ផ្តើមអាជីពគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ក៏ប៉ុន្តែពួកគាត់ ពុំទាន់មានសមត្ថភាពខាងផ្នែកនេះនៅឡើយ

ហេតុអ្វីបានជាលោកអ្នកត្រូវជ្រើសរើស FIA?

 • ត្រូវបានទទួលស្គាល់នៅពាសពេញពិភពលោកទៅលើ :
  • វិញ្ញាបនប័ត្រកម្រិតដំបូងផ្នែកគណនេយ្យហិញ្ញវត្ថុ និង គណនេយ្យគ្រប់គ្រង
  • វិញ្ញាបនប័ត្រកម្រិតមធ្យមផ្នែកគណនេយ្យហិញ្ញវត្ថុ និង គណនេយ្យគ្រប់គ្រង
  • វិញ្ញាបនប័ត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និង ពាណិជ្ជកម្ម
  • វិញ្ញាបនប័ត្រអ្នកបច្ទេកទេសគណនេយ្យ

 

 • បង្កើតនូវកម្រិតមូលដ្ឋានដ៏ល្អខាងគណនេយ្យ ដើម្បីធ្វើឱ្យលោកអ្នកអាចចាប់ផ្តើមអាជីពគណនេយ្យនៅក្នុងតួនាទី ជាច្រើន ដូចជាគណនេយ្យករ ជំនួយការសាវកម្ម ជំនួយការផ្នែកពន្ធ គណនេយ្យករខាងគ្រប់គ្រង ជំនួយការ ផ្នែកថវិកាជាដើម
 • អនុញ្ញាតឱ្យលោកអ្នកសិក្សាកម្មវិធីនេះស្របពេលជាមួយនឹងការសិក្សានៅតាមសាកលវិទ្យាល័យផងដែរ និង អាច បញ្ចប់កម្មវិធីនេះក្នុងកំឡុងពេល 18ខែ ។
 • អាចបន្តការសិក្សាថ្នាក់ ACCA ដោយមិនចាំបាច់សិក្សាទៅលើមុខវិជ្ជា F1 F2 និង F3 ។
  • បន្ទាប់ពីបានបញ្ចប់វិញ្ញាបនប័ត្រផ្នែកគណនេយ្យ និង ពាណិជ្ជកម្ម
  • ឬ បន្ទាប់ពីបានបញ្ចប់ថ្នាក់ CAT
 • ហើយក៏អាចទទួលបាន
  • បរិញ្ញាប័ត្រខាងផ្នែកគណនេយ្យពីសាកលវិទ្យាល័យ Oxford Brookes នៃចក្រភព អង់គ្លេស ។
   • វិញ្ញាបនប័ត្រផ្នែកគណនេយ្យ និង ពាណិជ្ជកម្ម ឬ ហៅកាត់ថា CAT, មុខវិជ្ជាជំនាញ ACCA, មុខវិជ្ជាក្រម សីលធម៌វិជ្ជាជីវៈ និង ការស្រាវជ្រាវ និង របាយការណ៍វិភាគ នៅឯសាកលវិទ្យាល័យ Oxford Brookes ។
  • សមាជិក ACCA ពីស្ថាប័ន ACCA
   • វិញ្ញាបនប័ត្រផ្នែកគណនេយ្យ និង ពាណិជ្ជកម្ម ឬ ហៅកាត់ថា CAT, មុខវិជ្ជាជំនាញ ACCA, មុខវិទ្យាក្រមសីលធម៌វិជ្ជាជីវៈ, មុខវិទ្យាជំនាញ ACCA និង បទពិសោធន៍3ឆ្នាំ ។

អាជីវសម្រាប់សិស្សដែលបានបញ្ចប់វគ្គ FIA

 • ជំនួយការគណនេយ្យហិរញ្ញវត្ថុ
 • ជំនួយការគណនេយ្យគ្រប់គ្រង
 • ជំនួយការសវនករ
 • ជំនួយការពន្ធដារ
 • ជំនួយការគ្រប់គ្រងថវិការ

តើ FIA សាកសមជាមួយអ្នកណាខ្លះ?

 • សិស្ស ដែលបានបញ្ចប់ថ្នាក់ទី12
 • និស្សិតសាកលវិទ្យាល័យ
 • និស្សិតបញ្ចប់ការសិក្សា ដែលគ្មានជំនាញគណនេយ្យ

ឯកសារពាក់ពន្ធក្នុងការចុះឈ្មោះចូលរៀន

 • រូបថត ចំនួនមួយសន្លឹក
 • អត្តសញ្ញាណប័ន ឬ សំបុត្របញ្ជាក់កំណើត (ត្រូវបកប្រែជាភាសាអង់គ្លេសដែលទទួលស្គាល់តាមផ្លូវការ) ឬ លិខិតឆ្លងដែន
 • សម្រាប់សិស្សដែលចង់ទទួលបានករណីលើកលែង ត្រូវភ្ជាប់មកជាមួយ
 • សញ្ញាបត្របរិញ្ញាបត្រ (ត្រូវបកប្រែជាភាសាអង់គ្លេសដែលទទួលស្គាល់តាមផ្លូវការ)
 • ព្រឹត្តិបត្រពិន្ទុ (ត្រូវបកប្រែជាភាសាអង់គ្លេសដែលទទួលស្គាល់តាមផ្លូវការ)

មុខវិជ្ជាសិក្សារបស់ FIA (9មុខវិជ្ជា): (ពិន្ទុជាប់ : 50%)

វិញ្ញាបនប័ត្រកម្រិតមូលដ្ឋាន

FA1 : ការកត់ត្រាទុកដំណើរការហិរញ្ញវត្ថុ

MA1 : ព័ត៌មានការគ្រប់គ្រង

វិញ្ញាបនប័ត្រកម្រិតមធ្យម

FA2 : ការរក្សាកំណត់ត្រាហិរញ្ញវត្ថុ

MA2 : ការគ្រប់គ្រងតម្លៃ និង ហិរញ្ញវត្ថុ

វិញ្ញាបនប័ត្រកម្រិតខ្ពស់

FAB : គណនេយ្យករផ្នែកពាណិជ្ជកម្ម

FMA : គណនេយ្យគ្រប់គ្រង

FFA : គណនេយ្យហិរញ្ញវត្ថុ

មុខវិជ្ជាជម្រើស : ត្រូវជ្រើសរើសមុខវិជ្ជា 2ក្នុងចំណោម 3ខាងក្រោម

FAU : មូលដ្ឋានគ្រឹះសវនកម្ម

FTX : មូលដ្ឋានគ្រឹះការយកពន្ធ

FFM : មូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ

គោលការណ៍ក្នុងការលើកលែងទៅលើមុខវិទ្យាមួយចំនួន

 • សិស្សដែលមានគុណវុឌ្ឍិពាក់ព័ន្ធពីវិទ្យាស្ថានដែលគេទទួលស្គាល់ អាចនឹងទទួលបានការលើកលែងទៅលើមុខវិទ្យាមួយចំនួននៅក្នុងវគ្គមូលដ្ឋានគ្រឹះគណនេយ្យ ។
 • សិស្សដែលជ្រើសរើសបញ្ចប់វិញ្ញាបនបត្រCAT នឹងអាចទទួលបានការលើកលែងទៅលើមុខវិទ្យាទាំងអស់នៅក្នុងវិញ្ញាបនបត្រដំបូង និង កម្រិតមធ្យមខាងផ្នែកគណនេយ្យគ្រប់គ្រង និង ហិរញ្ញវត្ថុ ដោយផ្អែកទៅលើជំនាញពាក់ពន្ធរបស់ខ្លួន ។

រយះពេលកំណត់ក្នុងការបញ្ចប់ FIA

 • ACCA មិនរាប់បញ្ចូលរយះពេលកំណត់សម្រាប់ FIA ទេ ។
 • រយះពេលកំណត់ជាមធ្យមដើម្បីបញ្ចប់ FIA គឺមានរយះពេល 18ខែ ។

តម្រូវការភាសាអង់គ្លេស

 • ACCA មិនតម្រូវឱ្យមានការប្រឡងភាសាអង់គ្លេសទេ
 • ដើម្បីអាចរៀនកម្មវិធី FIA កម្រិតភាសាអង់គ្លេសរបស់សិស្សត្រូវមានស្មើទៅនឹងIELTS 4.0 ឬ សិស្សត្រូវប្រឡងជាប់តេសចូលរៀនរបស់ FTMS ។

ការប្រឡង និង លក្ខខ័ណ្ឌក្នុងការចុះឈ្មោះចូលរៀនដំបូង (*)

 • ការប្រឡងតាមកុំព្យូទ័រ (CBE) គឺមានសម្រាប់ 7មុខវិជ្ជាដំបូង
  • រៀបចំធ្វើការប្រឡងដោយ FTMSកម្ពុជា
  • អាចជ្រើសរើសការបរិច្ឆេទប្រឡង
  • លទ្ធផលប្រឡង នឹងត្រូវបានបង្ហាញនៅលើកញ្ចក់កុំព្យូទ័របន្ទាប់ពីបញ្ចប់ការប្រឡងភ្លាម
  • កាលកំណត់ការបរិច្ឆេទចុះឈ្មោះប្រឡង គឺមានរយះពេល20ថ្ងៃមុនការប្រឡង
 • ការប្រឡងតាមសន្លឹកវិញ្ញាសារ(PBE) គឺមានសម្រាប់គ្រប់មុខវិជ្ជាទាំងអស់
  • រៀបចំឡើងដោយ ACCA នៅក្នុងខែមិថុនា និង ធ្នូ
  • ពេលវេលា និង ការបរិច្ឆេទប្រឡងមិនអាចផ្លាស់ប្តូរបាន
  • លទ្ធផលនឹងត្រូវចេញនៅចុងខែសីហា (ចំពោះការប្រឡងនៅខែមិថុនា) និង នៅខែកុម្ភះ (ចំពោះការ ប្រឡងនៅខែធ្នូឆ្នាំមុន)
  • ការកំណត់ការបរិច្ឆេទចំពោះការចុះឈ្មោះ គឺមានរយះពេល20ថ្ងែមុនថ្ងៃប្រឡងដូចខាងក្រោម :
   • 8 មីនា, 8 មេសា, និង 8 ឧសភាចំពោះការប្រឡងខែមិថុនា
   • 8 កញ្ញា, 8 តុលា, និង 8 វិច្ឆិកាចំពោះការប្រឡងខែធ្នូ

(*) FTMS ជួយនិស្សិតរបស់ខ្លួនក្នុងការចុះឈ្មោះចូលរៀន និង ប្រឡង ។

តើអ្វីខ្លះដែលត្រូវចំណាយទៅលើ FIA⁣? (*)

 • តម្លៃសិក្សា FIA ត្រូវបង់ទៅ ACCA ចក្រភពអង់គ្លេស
 • តម្លៃសិក្សា ត្រូវបង់ឱ្យ មជ្ឈមណ្ឌលបណ្តុះបណ្តាល FTMSGlobal កម្ពុជា
 • តម្លៃសម្ភារសិក្សា ត្រូវបង់ឱ្យ មជ្ឈមណ្ឌលបណ្តុះបណ្តាល FTMSGlobal កម្ពុជា

(*) សូមធ្វើការទំនាក់ទំនងមកកាន់ FTMS សម្រាប់ព័ត៌មានបន្ថែមស្តីអំពីតម្លៃសិក្សា គោលការណ៍បញ្ចុះ តម្លៃ កាលវិភាគសិក្សា និង សេចក្តីពិពណ៌នាស្តីអំពីសាស្ត្រាចារ្យ ។

ហេតុអ្វីត្រូវជ្រើសរើសការសិក្សា FIA ជាមួយ FTMS?

 • FTMS គឺជាក្រុមហ៊ុនបណ្តុះបណ្តាលសិង្ហបុរី ដែលមានបទពិសោធន៍ជាង25ឆ្នាំក្នុងការបង្រៀនជំនាញ នៅពាសពេញពិភពលោក ។
 • FTMS ត្រូវបានអនុញ្ញាតដោយ ACCA ចក្រភពអង់គ្លេសក្នុងការរៀបចំការប្រឡង FIA ឬ ACCA តាមកុំព្យូទ័រនៅកម្ពុជា ។
 • FTMS ត្រូវបានផ្តល់រង្វាន់ដោយ ACCA ចក្រភពអង់គ្លេសនូវលំដាប់ថ្នាក់មាស និង ផ្លាទីន សម្រាប់មជ្ឈ មណ្ឌលបណ្តុះបណ្តាលរបស់ខ្លួននៅពាសពេញពិភពលោក ។ មជ្ឈមណ្ឌលទាំងនោះ ត្រូវបានគេទទួលស្គាល់ប្រកប ដោយកិត្យានុភាព ថាជាអ្នកបណ្តុះបណ្តាល ACCA ។
 • វគ្គបណ្តុះបណ្តាលនៅ FTMS ត្រូវបានបង្រៀនដោយសមាជិក ACCA ។
 • វិធីសាស្ត្ររបស់ FTMS សម្រាប់កម្មវិធី FIA នឹងធ្វើឱ្យនិស្សិតទាំងអស់បង្កើនល្បឿនក្នុងការសិក្សា ។
 • FTMS ជួយនិស្សិត FIA របស់ខ្លួនក្នុងការចុះឈ្មោះចូលរៀន និង ប្រឡងជាមួយ ACCA ចក្រភព អង់គ្លេស ។
 • FTMS បានសហការជាមួយដៃគូរពាណិជ្ជកម្មរបស់ខ្លួនក្នុងការផ្តល់ឱ្កាសការងារដល់និស្សិត និង និស្សិត បញ្ចប់ការសិក្សារបស់ខ្លួន ។
 • FTMS នឹងជួយនិស្សិតរបស់ខ្លួន ដែលចង់បន្តការសិក្សាថ្នាក់ FIA ឬ ACCA នៅប្រទេសសិង្ហបុរី ឬ ប្រទេសម៉ាឡេស៊ី ។

សម្រាប់ព័ត៌មានលំអិតស្តីពីម៉ោងសិក្សា FIA នៅក្នុងប្រទេសកម្ពុជា សូមធ្វើការទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាល FTMS កម្ពុជា ។

ជាន់ទី5 អគារភ្នំពេញលេខ445 មហាវិថីមុនីវង្ស រាជធានីភ្នំពេញ

ទូរស័ព្ទទំនាក់ទំនង : +855 (0) 23 964 116

ទូរសារ : +855 (0) 23 964 117

គេហទំព័រ www.ftmsglobal.edu.kh

Facebook: http://www.facebook.com/FTMSGlobal.Academy.Cambodia