តម្លៃសិក្សាបង់ទៅACCA UK

សិស្ស ACCA តម្រូវឱ្យបង់ថ្លៃសិក្សាដូចខាងក្រោមនេះ :

  • តម្លៃចុះឈ្មោះចូលរៀន គឺតម្រូវឱ្យបង់នៅពេលចុះឈ្មោះចូលរៀនដំបូង ។ សិស្ស នឹងត្រូវធ្វើការបង់ថ្លៃសិក្សានេះ តាមរយះអ៊ីនធឺណេតនៅចុងបញ្ចប់នៃដំណើរការចុះឈ្មោះ ។
  • តម្លៃសិទ្ធិចូលរៀនប្រចាំឆ្នាំ នឹងត្រូវបង់នៅថ្ងៃទី១ ខែមករា ជារៀងរាល់ឆ្នាំ ។ សិស្ស នឹងទទួលបានសិទ្ធិចូលរៀន នៅពេលដែលខ្លួនបានបង់ថ្លៃសិក្សាទាន់ពេលវេលា ។ តម្លែសិក្សា អាចបង់តាមរយះអ៊ីនធឺណេត ។
  • តម្លៃសិក្សាលើកលែងទៅលើមុខវិជ្ជាមួយចំនួន នឹងត្រូវបង់នៅពេលដែលសិស្សទទួលបាន ការលើកលែងលើមុខវិជ្ជានោះ ក្រោយពេលចុះឈ្មោះ ។ តម្លែសិក្សា អាចបង់តាមរយះអ៊ីនធឺណេត ។
  • ថ្លៃប្រឡង
  1. តម្លៃក្នុងការប្រឡងតាមកុំព្យូទ័រ(CBE) នឹងត្រូវបង់ជូនកម្ពុជាទៅតាមអត្រាដែលបាន កំណត់ ។
  2. តម្លៃក្នុងការប្រឡងតាមសន្លឹកវិញ្ញាសារ(PBE) នឹងត្រូវបង់ជូនត្រូវបង់ទៅ ACCA ចក្រភពអង់គ្លេសតាមរយះអ៊ីនធឺណេត នៅពេលដែលសិស្សចុះឈ្មោះប្រឡង ។ តម្លៃនេះ គឺខុសគ្នាទៅ តាមការកំណត់នៃការចុះឈ្មោះ ។ សិស្ស ដែលបង់ថ្លៃសិក្សាកាន់តែឆាប់ គឺតម្លៃសិក្សាកាន់តែទាប ។
  • តម្លៃចុះឈ្មោះចូលរៀនឡើងវិញ
  1. សិស្ស ដែលខកខានក្នុងការបង់ថ្លៃសិក្សាទាន់ពេលវេលា នឹងត្រូវបានលុបឈ្មោះចេញពី ACCA ។
  2. សិស្ស ដែលមានបំណងចង់ចុះឈ្មោះចូលរៀនឡើងវិញ គឺតម្រូវឱ្យបង់ថ្លៃសិក្សាដែល ខ្លួនខកខានក្នុងការបង់ពីមុន បូករួមនឹងតម្លៃចុះឈ្មោះចូលរៀនឡើងវិញ ។
  3. ការបញ្ជាក់ពីតម្លៃ ដែលសិស្សមិនបានបង់ពីមុន នឹងត្រូវទទួលបានពីការិយាល័យ ACCA នៅ កម្ពុជា ។

ACCA ចក្រភពអង់គ្លេស សូមរក្សាសិទ្ធិក្នុងការកែប្រែតម្លៃសិក្សានេះដោយពុំចាំបាច់ផ្តល់ដំ ណឹងជូនជាមុន ។ ដូចនេះហើយ សូមតាមដានព័ត៌មានពាក់ព័ន្ធទៅនឹងតម្លៃសិក្សាតាមរយះគេហទំព័រ www.ftmsglobal.edu.khwww.accaglobal.com

តម្លៃសិក្សាបច្ចុប្បន្ន :

តម្លៃចុះឈ្មោះចូលរៀន 72 ផោន
តម្លៃសិទ្ធិចូលរៀនប្រចាំឆ្នាំ 72 ផោន
តម្លៃចុះឈ្មោះចូលរៀនសារឡើងវិញ 72 ផោន បូករួមទាំងតម្លៃដែលមិនទាន់បង់នៅពេលចុះឈ្មោះលើកមុន
តម្លៃសិក្សាលើកលែងទៅលើមុខវិទ្យាចំណេះដឹង 55 ផោន ក្នុងមួយមុខវិជ្ជា
តម្លៃសិក្សាលើកលែងទៅលើមុខវិទ្យាជំនាញ 69 ផោន ក្នុងមួយមុខវិជ្ជា

 

តម្លៃក្នុងការប្រឡងតាមសន្លឹកវិញ្ញាសារ(PBE) សម្រាប់ការប្រឡងនៅខែធ្នូ ឆ្នាំ2012

ការបរិច្ចេទនៃ

ការចុះឈ្មោះ

ការប្រឡងតាមសន្លឹក

វិញ្ញាសារទៅលើមុខ

វិជ្ជាចំណេះដឹង

ការប្រឡងតាមសន្លឹក

វិញ្ញាសារទៅលើមុខ

វិជ្ជាជំនាញ

ការប្រឡងតាមសន្លឹក

វិញ្ញាសារទៅលើមុខ

វិជ្ជាអាជីព

ត្រឹមថ្ងៃទី8 កញ្ញា 2012 60 ផោន ក្នុងមួយមុខវិជ្ជា 75 ផោន ក្នុងមួយមុខវិជ្ជា 88 ផោន ក្នុងមួយមុខវិជ្ជា
ត្រឹមថ្ងៃទី8 តុលា 2012 69 ផោន ក្នុងមួយមុខវិជ្ជា 86 ផោន ក្នុងមួយមុខវិជ្ជា 101 ផោន ក្នុងមួយមុខវិជ្ជា
ត្រឹមថ្ងៃទី8 វិច្ចិការ 2012 200 ផោន ក្នុងមួយមុខវិជ្ជា 217 ផោន ក្នុងមួយមុខវិជ្ជា 231 ផោន ក្នុងមួយមុខវិជ្ជា