វគ្គសិក្សាACCA

ACCA (សមាគមន៍គណនេយ្យករជំនាញ)

ACCA ត្រូវបានបង្កើតឡើងនៅឆ្នាំ 1904 សមាគមន៍នេះគឺជាអង្គភាពសាកលសម្រាប់ គណនេយ្យករជំនាញ ដែលរួមមាន សមាជិក 147,000នាក់ និងសិស្ស 424,000 នាក់នៅក្នុងបណ្តាលប្រទេសទាំង170 ។ គោលដៅរបស់អង្គភាពនេះ គឺផ្តល់ជម្រើស ទីមួយទៅលើគុណវុឌ្ឍិផ្នែកពាណិជ្ជកម្ម ដល់អ្នកដែលមាន ការខិតខំប្រឹងប្រែង មានសមត្ថភាព និងមានមហិច្ចតា នៅពាសពេញពិភពលោក ដែលមានគោលបំណង ស្វែងរកអាជីពគណនេយ្យ ហិរញ្ញវត្ថុ និង គ្រប់គ្រង ។

ហេតុអ្វីបានជាលោកអ្នកត្រូវជ្រើសរើស ACCA?

ACCA គឺជាវគ្គសិក្សាជំនាញខាងគណនេយ្យ ដែលត្រូវបានទទួលស្គាល់នៅលើ សាកលលោក ។ ជំនាញនេះ បានអភិវឌ្ឍចំណេះដឹងផ្នែកគណនេយ្យ ហើយនឹងជំនាញជាច្រើនទៀត ដែលក្នុងនោះក៏រួមមានតម្លៃវិជ្ជាជីវៈផងដែរ ។ នេះសបញ្ជាក់ថាលោកអ្នកអាចសម្រេចបានជោគជ័យនៅ ក្នុងអាជីពហិរញ្ញវត្ថុរបស់លោកអ្នកនៅក្នុងវិស័យណាក៏បាន ។ ទន្ទឹមនឹងនោះ ក៏មានការផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើតម្លៃវិជ្ជាជីវៈ ក្រមសីលធម៌ និង ការគ្រប់គ្រង ។ នេះពិតជាសំខាន់ណាស់ ពីព្រោះវិជ្ជាជីវៈកំពុងតែឆ្ពោះទៅកាន់ច្បាប់ បទបញ្ញតិ និង នីតិកម្មដ៏តឹងរឹង ។ ម្យ៉ាងវិញទៀត ក៏មានការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើវិជ្ជាជីវៈនិយម និង ក្រមសីលធម៌គណនេយ្យ ។

ជំនាញអាជីពACCA នឹង :

  • ផ្តល់ឱ្យលោកអ្នកនូវចំណេះដឹង និង ជំនាញពិតស្តង់ដាអន្តរជាតិ ដែលធ្វើឱ្យលោកអ្នក អាចធ្វើការនៅបណ្តាលប្រទេសផ្សេងៗពាសពេញពិភពលោក ។
  • ជួយលោកអ្នកបង្កើតនូវភាពជឿជាក់ ក្នុងការប្រកួតប្រជែង ក្នុងបរិយាកាសការងារស្តង់ដាអន្តរ ជាតិ ។
  • ធ្វើឱ្យលោកអ្នកទទួលបានជោគជ័យនៅក្នុងអាជីពគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ។
  • ធ្វើឱ្យលោកអ្នកទទួលបានវិញ្ញាបនប័ត្រស្របពេលដែលលោកអ្នកកំពុងឈានចូលជាសមាជិក ACCA ដែលក្នុងនោះ រួមមាន :
  1. វិញ្ញាបនប័ត្រផ្នែកគណនេយ្យ និង ពាណិជ្ជកម្ម
  2. វិញ្ញាបនប័ត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និង ពាណិជ្ជកម្ម
  3. បរិញ្ញាប័ត្រ (BSc degree) ផ្នែកគណនេយ្យមកពីសាកលវិទ្យាល័យ Oxford Brookes
  • ផ្តល់ឱកាសដល់លោកអ្នក ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford Brookes បន្ទាប់ពីបានចូលជាសមាជិក ACCA ។

អាជីពការងារសម្រាប់សិស្សACCA អ្នកបញ្ចប់ACCA និងសមាជិកACCA រួមមាន :

  • គណនេយ្យហិរញ្ញវត្ថុ
  • គណនេយ្យគ្រប់គ្រង
  • សវនកម្ម
  • ការគ្រប់គ្រងថវិកា
  • ធនាគារ
  • ប្រធានហិរញ្ញវត្ថុ (CFO)
  • អ្នកជំនួញ

តើ ACCA សាកសមជាមួយអ្នកណាខ្លះ?

  • និស្សិតបញ្ចប់ការសិក្សា ដែលមានជំនាញគណនេយ្យ
  • និស្សិត ដែលរៀនចប់វគ្គសិក្សា CAT
  • និស្សិតមានសញ្ញាប័ត្រ ACCA ផ្នែកគណនេយ្យ និង ពាណិជ្ជកម្ម

ឯកសារសំខាន់ៗក្នុងការចុះឈ្មោះចូលរៀន :

  • រូបថតទំហំ 4×6 ចំនួនមួយសន្លឹក
  • អត្តសញ្ញានប័ណ្ណ ឬ សេចក្តីចម្លងសំបុត្រកំណើត (ជាភាសាអង់គ្លេស) ឬ លិខិតឆ្លងដែន
  • សម្រាប់អ្នកដែលចង់ស្នើសុំការលើកលែងលើមុខវិជ្ជាACCAមួយចំនួន អ្នកទាំងអស់គ្នាត្រូវមាន :
  1.  បរិញ្ញាប័ត្រ (បកប្រែជាភាសាអង់គ្លេសដោយមានការទទួលស្គាល់)
  2. ព្រឹត្តិប័ត្រពិន្ទុ (បកប្រែជាភាសាអង់គ្លេសដោយមានការទទួលស្គាល់)

មុខវិជ្ជាសិក្សារបស់ ACCA (14មុខវិជ្ជា) (ពិន្ទុជាប់ : 50%)

កម្រិតមូលដ្ឋានគ្រឹះ

មុខវិជ្ជាចំណេះដឹង (Fundamentals Level)

  • F1 : គណនេយ្យពាណិជ្ជកម្ម
  • F2 : គណនេយ្យគ្រប់គ្រង
  • F3 : គណនេយ្យហិរញ្ញវត្ថុ

មុខវិជ្ជាជំនាញ (Skills Module)

  • F4 : ច្បាប់សាជីវកម្ម និង ពាណិជ្ជកម្ម
  • F5 : ការគ្រប់គ្រងការប្រតិបត្តិ
  • F6 : ការយកពន្ធ
  • F7 : ការសរសេររបាយការណ៍ហិរញ្ញវត្ថ
  • F8 : សវនកម្ម និង ការធានារ៉ាប់រង
  • F9 : ការគ្រប់គ្រងហិរញ្ញវត្ថុ

កម្រិតជំនាញ (Professional Level)

មុខវិជ្ជាចម្បង (Essentials Module)

  • P1 : ការគ្រប់គ្រង ហានិភ័យ និង ក្រមសីលធម៌
  • P2 : ការសរសេររបាយការណ៍សាជីវកម្ម
  • P3 : ការវិភាគពាណិជ្ជកម្ម

មុខវិជ្ជាជម្រើស (Options Module) : ត្រូវជ្រើសរើសមុខវិជ្ជា២ក្នុងចំណោមមុខវិជ្ជាទាំង៤ខាងក្រោម :

  • P4 : ការគ្រប់គ្រងហិរញ្ញវត្ថុកម្រិតខ្ពស់
  • P5 : ការគ្រប់គ្រងការប្រតិបត្តិកម្រិតខ្ពស់
  • P6 : ការយកពន្ធកម្រិតខ្ពស់
  • P7 : សាវនកម្ម និង ការធានារ៉ាប់រងកម្រិតខ្ពស់

លក្ខខណ្ឌលើកលែងលើមុខវិជ្ជាACCAមួយចំនួន

  • ការលើកលែងត្រូវបានសិក្សាទៅលើគុណវុឌ្ឍិដែលពាក់ព័ន្ធទៅនឹងមុខវិជ្ជាសិក្សា ACCA ។
  • ការលើកលែងនឹងត្រូវបញ្ជាក់នៅពេលចុះឈ្មោះចូលរៀនជាមួយ ACCA របស់និស្សិត ។ ការលើក លែងនេះ នឹងធ្វើទៅបានល្គឹកណាមានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា និង ព្រឹត្តិប័ត្រពិន្ទុ (និងមានការ បកប្រែជាភាសាអង់គ្លេសចំពោះកន្លែងណាដែលចាំបាច់) ពីនិស្សិតនោះ ។
  • អ្នកដែលមានវិញ្ញាបនប័ត្រ CAT ឬ មានវិញ្ញាបនប័ត្រ ACCA ផ្នែកគណនេយ្យ និង ពាណិជ្ជកម្ម នឹងត្រូវធ្វើការលើកលែងទៅលើមុខវិជ្ជា F1 F2 និង F3 នៃគុណវុឌ្ឍិ ACCA ។

រយះពេលកំណត់ក្នុងការបញ្ចប់ ACCA

  • លោកអ្នកមានរយះ10ឆ្នាំដើម្បីបញ្ចប់ការសិក្សា ACCA គិតចាប់ពីពេលលោកអ្នកចុះឈ្មោះចូល រៀនវគ្គនេះ ។
  • រយៈពេលជាមធ្យមក្នុងការបញ្ចប់ACCA គឺ4ឆ្នាំ

តម្រូវការភាសាអង់គ្លេស

  • ACCA មិនតម្រូវឱ្យលោកអ្នកធ្វើតេសភាសាអង់គ្លេសនោះទេ
  • ដើម្បីអាចសិក្សាកម្មវិធីACCA ចំណេះដឹងភាសាអង់គ្លេសរបស់លោកអ្នកគឺត្រូវមាន កម្រឹតស្មើនឹង IELTS 5.5 ឬ TOEFL 500 ឬក៏ជាប់តេសប្រឡងភាសាអង់គ្លេស របស់FTMS ។

ការប្រឡង និង លក្ខខ័ណ្ឌក្នុងការចុះឈ្មោះចូលរៀន

  • ការប្រឡងតាមកុំព្យូទ័រ (CBE) គឺមានសម្រាប់3មុខវិជ្ជាដំបូង (F1, F2, និង F3)
  1. រៀបចំធ្វើការប្រឡងដោយ FTMSកម្ពុជា
  2. អាចជ្រើសរើសការបរិច្ឆេទប្រឡង
  3. លទ្ធផលប្រឡងនឹងត្រូវបានបង្ហាញនៅលើកញ្ចក់កុំព្យូទ័របន្ទាប់ពីបញ្ចប់ការប្រឡងភ្លាម
  4. កាលកំណត់ការបរិច្ឆេទចុះឈ្មោះប្រឡង គឺមានរយះពេល20ថ្ងៃមុនការប្រឡង
  • ការប្រឡងតាមសន្លឹកវិញ្ញាសារ(PBE) គឺមានសម្រាប់គ្រប់មុខវិជ្ជាទាំងអស់
  1. រៀបចំឡើងដោយ ACCA នៅក្នុងខែ មិថុនា និង ធ្នូ
  2. ពេលវេលា និង ការបរិច្ឆេទប្រឡងមិនអាចផ្លាស់ប្តូរបានទេ
  3. លទ្ធផលនឹងត្រូវចេញនៅចុងខែសីហា (ចំពោះការប្រឡងនៅខែមិថុនា) និង នៅខែកុម្ភះ (ចំពោះការប្រឡងនៅខែធ្នូឆ្នាំមុន)
  4. ការកំណត់ការបរិច្ឆេទចំពោះការចុះឈ្មោះ គឺមានរយះពេល 20ថ្ងែមុនថ្ងៃប្រឡងដូចខាង ក្រោម :
  • 8 មីនា, 8 មេសា, និង 8 ឧសភា ចំពោះការប្រឡងខែមិថុនា
  • 8 កញ្ញា, 8 តុលា, និង 8 វិច្ឆិកា ចំពោះការប្រឡងខែធ្នូ

(**) FTMS ជួយនិស្សិតរបស់ខ្លួនក្នុងការចុះឈ្មោះ ចូលរៀន និង ប្រឡង ។

តើអ្វីខ្លះដែលត្រូវចំណាយទៅលើ ACCA?

(**) សូមធ្វើការទំនាក់ទំនងមកកាន់ FTMS សម្រាប់ ព័ត៌មានបន្ថែមស្តីអំពីតម្លៃសិក្សា គោលការណ៍បញ្ចុះ តម្លៃ កាលវិភាគសិក្សា និង សេចក្តីពិពណ៌នាស្តីអំពីសាស្ត្រាចារ្យ ។

ហេតុអ្វីត្រូវជ្រើសរើសការសិក្សា ACCA ជាមួយ FTMS?

  • FTMS គឺជាក្រុមហ៊ុនបណ្តុះបណ្តាលមកពីប្រទេសសិង្ហបុរី ដែលមានបទពិសោធន៍ជាង 25ឆ្នាំក្នុងការបង្រៀនវគ្គជំនាញនៅពាសពេញពិភពលោក ។
  • FTMS ត្រូវបានអនុញ្ញាតដោយ ACCA ចក្រភពអង់គ្លេសក្នុងការរៀបចំការប្រឡង FIA ឬ ACCA តាមកុំព្យូទ័រ (CBE) នៅកម្ពុជា ។
  • FTMS ត្រូវបានផ្តល់រង្វាន់ដោយ ACCA ចក្រភពអង់គ្លេសនូវលំដាប់ថ្នាក់កម្រិតមាស (Gold) និង ផ្លាទីនីម (Platinium) សម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ខ្លួននៅ ពាសពេញពិភពលោក ។ មជ្ឈមណ្ឌលទាំងអស់នោះ ត្រូវបានគេទទួលស្គាល់ប្រកប ដោយកិត្យានុភាពខាងបណ្តុះបណ្តាលវគ្គ ACCA ។
  • វគ្គបណ្តុះបណ្តាលនៅ FTMS ត្រូវធ្វើឡើងដោយសមាជិក ACCA ក្នុងស្រុក និង អន្តរជាតិ ដែលមានបទ ពិសោធន៍បង្រៀន មានចំណេះដឹងជាក់ស្តែង និង មានជំនាញខាងគណ នេយ្យ ហិរញ្ញវត្ថុ និង សវនកម្ម ។
  • FTMS ផ្តល់នូវការបណ្តុះបណ្តាលគ្រប់មុខវិជ្ជារបស់ ACCA ជាមួយនឹងវិធីសាស្ត្រប្រកប ដោយប្រសិទ្ធិភាព ដែលនឹងធ្វើឱ្យលោកអ្នកបង្កើនល្បឿនក្នុងការសិក្សា ។
  • FTMS ជួយនិស្សិតACCAរបស់ខ្លួនក្នុងការចុះឈ្មោះចូលរៀន និង ប្រឡងជាមួយACCA ចក្រភព អង់គ្លេស ។
  • FTMS បានបណ្តុះបណ្តាលបុគ្គលិកដែលមកពីបណ្តាលក្រុមហ៊ុនជាច្រើនដូចជា KPMG, PwC, EY, BDO, ធនាគារANZ Royal និង បណ្តាលអង្គការក្នុងស្រុក និង អន្តរជាតិ ។

សម្រាប់ព័ត៌មានលំអិតស្តីពីវគ្គសិក្សា ACCA នៅក្នុងប្រទេសកម្ពុជា សូមធ្វើការទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាល FTMS កម្ពុជា ដែលមានអស័យដ្ឋានដូចខាងក្រោម :

ជាន់ទី5 អគារភ្នំពេញលេខ445 មហាវិថីមុនីវង្ស រាជធានីភ្នំពេញ

ទូរស័ព្ទទំនាក់ទំនង : +855 (0) 23 964 116

ទូរសារ : +855 (0) 23 964 117

គេហទំព័រ : www.ftmsglobal.edu.kh

Facebook: http://www.facebook.com/FTMSGlobal.Academy.Cambodia