FTMS Top Job Competition 2012

FTMS ត្រូវបានបង្កើតឡើងនៅប្រទេសសិង្ហបុរីនៅក្នុងឆ្នាំ1986 ដោយបណ្តុះបណ្តាលនូវវគ្គ សិក្សាជំនាញ ផ្នែកគណនេយ្យ ។ ចាប់តាំងពីពេលនោះមក FTMS បានពង្រីកមជ្ឈមណ្ឌល បណ្តុះបណ្តាលរបស់ខ្លួន នៅក្នុងបណ្តាលប្រទេសចំនួន12 ដែលមាននៅក្នុងទ្វីបអាស៊ី និងអាហ្វ្រិច ហើយឥឡួវនេះ FTMSបាននឹង កំពុងផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកំពុង ផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (Professional Trainings) វគ្គសិក្សាមហាវិទ្យាល័យ (Academic Program) និងសេវាកម្មពាណិជ្ជកម្មដទៃទៀត (Other business services)

ដោយយល់ឃើញថានិយោជក ត្រូវការជ្រើសរើសនិយោជិកដែលបញ្ចប់ ការសិក្សាពីមហាវិទ្យាល័យ និងមានទេពកោសល្យ ព្រមទាំងមានចំណេះដឹង និងជំនាញ ហើយដោយយល់ឃើញថាគុណ វុឌ្ឍិជំនាញ ដូចជាមូលដ្ឋានគ្រឹះគណនេយ្យ (FIA=Foundation In Accountancy) និង គណនេយ្យករជំនាញ (ACCA=The Association Of Chartered Certified Accountants) នឹងជួយនិស្សិតដែលបានបញ្ចប់ មហាវិទ្យាល័យ ឱ្យទទួលបានការងារល្អនៅតាមបណ្តាលក្រុមហ៊ុនស្តង់ ដាអន្តរជាតិ FTMS កម្ពុជា នឹងរៀបចំកម្មវិធី “FTMS Top Job Competition 2012” ដល់និស្សិតនៅតាមមហាវិទ្យាល័យនៅក្នុង រាជធានីភ្នំពេញដែលមាន ជំនាញហិរញ្ញវត្ថុ គណនេយ្យ សវនកម្ម និងពាណិជ្ជកម្ម ។ កម្មវិធីប្រកួតនេះ នឹងជួយនិស្សិតមហាវិទ្យាល័យ ដែលកំពុងសិក្សា និងទើបបញ្ចប់ការសិក្សា ឱ្យបានយល់កាន់តែច្បាស់នូវការរំពឹងទុករបស់និយោជិក។ ការទទួលយក ចំណេះដឹង និងការអនុវត្តជាក់ស្តែងនៃដំណើរការជ្រើសរើសការងារ ឱកាសទទួលបានការងារនៅក្នុងក្រុមហ៊ុន KPMG Cambodia និងធនាគារកាណាឌីយ៉ា (Canadia Bank) ព្រមទាំងទទួលបាន អាហារូបករណ៍សិក្សា FIA នៅ FTMS 

ទន្ទឹមនឹងនោះដែរ FTMS ក៏បានរៀបចំពិធីបើកប្រកាសសម្ពោធកម្មវិធី FTMSTJC ត្រូវបានរៀបចំឡើងចំនួន 4លើក ដើម្បីជួយដល់និស្សិតឱ្យយល់កាន់តែច្បាស់អំពីដំណើរការ និងលក្ខខន្តិកៈនៃការប្រកួត ។

1. លើកទី1

កាលបរិច្ឆេទ : ថ្ងៃទី10 ខែតុលា ឆ្នាំ2012 វេលាម៉ោង8:00នាទីព្រឹក រហូតដល់ម៉ោង12:00នាទីថ្ងៃត្រង់

ទីកន្លែង : មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន(CJCC) មហាវីថីសហព័ន្ធរុស៊្សី (ផ្លូវលេខ110) ក្នុងបរិវេណវិទ្យាស្ថានភាសាបរទេស(IFL)

សម្រាប់ព័ត៌មានលម្អិត និងដើម្បីចូលរួមទស្សនានៅក្នុងកម្មវិធី ខាងលើនេះសូមចុចការចុះឈ្មោះ ខាងក្រោម ៖

ការចុះឈ្មោះចូលរួមទស្សនា និងគាំទ្រកម្មវិធីនៅ CJCC

2. លើកទី2

កាលបរិច្ឆេទ : ថ្ងៃទី25 ខែតុលា ឆ្នាំ2012 វេលាម៉ោង8:00នាទីព្រឹករហូតដល់ម៉ោង12:00នាទីថ្ងៃត្រង់

ទីកន្លែង : សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) អាគារលេខ55 ផ្លូវលេខ180 វិថីកាកបាទក្រហម រាជធានីភ្នំពេញ

សម្រាប់ព័ត៌មានលម្អិត និងដើម្បីចូលរួមទស្សនានៅក្នុងកម្មវិធី ខាងលើនេះ សូមចុចការចុះឈ្មោះខាងក្រោម ៖

ការចុះឈ្មោះចូលរួមកម្មវិធីបើកនៅ UP

3. លើកទី3

កាលបរិច្ឆេទ : ថ្ងៃទី26 ខែតុលា ឆ្នាំ2012 វេលាម៉ោង8:00នាទីព្រឹករហូតដល់ម៉ោង12:00នាទីថ្ងៃត្រង់

ទីកន្លែង : សាកលវិទ្យាល័យន័រតុន ទីតាំងចាស់ (NU) អគារ152 ផ្លូវក្រឡាហោមគង្គ កែងផ្លូវ19 សង្កាត់ផ្សារចាស់ ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ

សម្រាប់ព័ត៌មានលម្អិត និងដើម្បីចូលរួមទស្សនានៅក្នុងកម្មវិធី ខាងលើនេះ សូមចុចការចុះឈ្មោះ ខាងក្រោម ៖

ការចុះឈ្មោះចូលរួមកម្មវិធីបើកនៅ NU

4. លើកទី4

កាលបរិច្ឆេទ : ថ្ងៃទី06 ខែវិច្ឆិកា ឆ្នាំ2012 វេលាម៉ោង1:30នាទីរសៀលរហូតដល់ម៉ោង5:30នាទីថ្ងៃរសៀល

ទីកន្លែង : សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ផ្លូវលេខ96 វិថីគ្រីស្តូហ្វ័រហូវ៉េស រាជធានីភ្នំពេញ

សម្រាប់ព័ត៌មានលម្អិតនិងដើម្បីចូលរួមទស្សនានៅក្នុងកម្មវិធី ខាងលើនេះ សូមចុចការចុះឈ្មោះខាងក្រោម ៖

ការចុះឈ្មោះចូលរួមកម្មវិធីបើកនៅ NUM

សម្រាប់ព័ត៌មានលម្អិតស្តីអំពីដំណើរការ និងលក្ខខន្តិកៈនៃការប្រកួតFTMS Top Job Competition 2012 សូមចុចនៅទីនេះ