ពិធីបើកសម្ភោធជាផ្លួវការនូវកម្មវិធីប្រកួត FTMS Top Job Competition 2012

កាលពីថ្ងៃពុធ ទី10 ខែតុលា ឆ្នាំ2012, FTMS Cambodia ដោយបានការឧបត្ថម្ភពីក្រុមហ៊ុន KPMG Cambodia, ស្ថាប័ន ACCA Cambodia និង ធនាគារកាណាឌីយ៉ា បានធ្វើការបើកសម្ភោធជាផ្លួវការនូវកម្មវិធីប្រកួត FTMS Top Job Competition 2012 នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ។

វាគ្មិនកិត្តិយសក្នុងកម្មវិធីបើកនេះគឺ លោកស្រី Ha Hoang ប្រធានមជ្ឈមណ្ឌលFTMSGlobal Academyប្រចាំតំបន់ឥណ្ឌូចិន, លោកស្រី សុខ ធាវី ជំនួយការហិរញ្ញវត្ថុប្រចាំស្ថាប័ន ACCA Cambodia, លោកស្រី Keo Sochenda, Senior Manager, Tax and Corporate Services មកពីក្រុមហ៊ុន KPMG Cambodia និង លោក Lim Lee Rady, Senior Vice President, Head of HR មកពីធនាគារកាណាឌីយ៉ា និង លោកស្រី តុប សុផានូ ប្រធានមជ្ឈមណ្ឌលFTMS Cambodia។

និស្សិតជាង 500នាក់ ដែលមកពីបណ្តាលវិទ្យាស្ថាន និងសាកលវិទ្យាជាង10 នៅក្នុងរាជធានីភ្នំពេញបានចូលរួមពិធីបើកសម្ភោពកម្មវិធីប្រកួតនេះ ។

នៅក្នុងកម្មវិធីនេះ មានការចូលរួមពីសំណាក់និស្សិតជាង 500នាក់ ដែលមកពីបណ្តាលវិទ្យាស្ថាន និងសាកលវិទ្យាជាង10 នៅក្នុងរាជធានីភ្នំពេញ ។ លោកស្រី Ha Hoang ប្រធានមជ្ឈមណ្ឌលFTMSGlobal Academy ប្រចាំតំបន់ឥណ្ឌូចិន បានមានប្រសាសន៍បើកកម្មវិធីនេះថា កម្មវិធីប្រកួតនេះគឺធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកជួយដល់និស្សិតដែលកំពុងសិក្សាឆ្នាំទី4 ឬ ដែលទើបបញ្ចប់ថ្នាក់បរិញ្ញាប័ត្រមានឱកាសដើម្បីទទួលបានការងារធ្វើនៅក្នុងក្រុមហ៊ុន KPMG Cambodia ឬ ធនាគារកាណាឌីយ៉ា ព្រមទាំងទទួលបានអាហារូបករណ៍សិក្សាវគ្គមូលដ្ឋានគ្រឹះគណនេយ្យ (Foundations in Accountancy-FIA) នៅមជ្ឈមណ្ឌល FTMS Cambodia បន្ទាប់ពីទទួលបានជ័យលាភីនៅក្នុងការប្រកួតនេះ។ លោកស្រី តុប សូផានូ ប្រធានមជ្ឈមណ្ឌលFTMS Cambodia ក៏បានបន្ថែមទៀតថាប្អូននិស្សិតដែលចូលរួមនៅក្នុងកម្មវិធីសម្ភោធនេះបានស្វែងយល់កាន់តែច្បាស់ពីក្រុមហ៊ុន KPMG Cambodia ក៏ដូចជាធនាគារកាណាឌីយ៉ាមុនពេលដែលពួកគាត់សម្រេចថាតើពួកគាត់ត្រូវដាក់ពាក្យធ្វើការនៅក្រុមហ៊ុនKPMG Cambodia ឬ ធនាគារកាណាឌីយ៉ា ។ លើសពីនេះទៅទៀតប្អូនៗនិស្សិតក៏ទទួលបាននូវការបណ្តុះបណ្តាលស្តីអំពីការសរសេរប្រវត្តិរូបសង្ខេប (CV) និងការសរសេរលិខិតដាក់ពាក្យធ្វើការ (Cover Letter) មានលក្ខណៈស្តង់ដារអន្តជាតិ ដោយអ្នកតំណាងមកពីធនាគារកាណាឌីយ៉ា ដែលនេះគឺជាទុនដ៏សំខាន់មួយសម្រាប់ប្អូនៗនិស្សិតក្នុងការដាក់ពាក្យធ្វើការងារបន្ទាប់ពីប្អូនៗបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ។ នៅខណៈពេលនោះដែរ លោកស្រី សុខធាវី ជំនួយការហិរញ្ញវត្ថុប្រចាំស្ថាប័ន ACCA Cambodia ក៏បានគូសបញ្ជាក់ពីសារៈសំខាន់បន្ថែមនៃគុណវុឌ្ឍិមូលដ្ឋានគ្រឹះគណនេយ្យ (FIA Qualification) ចំពោះអាជីពការងារនាពេលអនាគតរបស់ប្អូនៗនិស្សិតក្នុងផ្នែកគណនេយ្យ, ហិរញ្ញវត្ថុ និងសវនកម្ម ខណៈពេលដែលនិស្សិតកំពុងសិក្សាយកបរិញ្ញាប័ត្រ ។ លោកស្រី Keo Sochenda, Senior Manager, Tax and Corporate Services មកពីក្រុមហ៊ុន KPMG Cambodia ក៏បានធ្វើបទបង្ហាញស្តីអំពីក្រុមហ៊ុន KPMG Cambodia និងសារៈសំខាន់នៃគុណវុឌ្ឍិគណនេយ្យករជំនាញ (ACCA Qualification) ចំពោះអាជីពការងាររបស់បុគ្គលិកជំនាញទាំងអស់នៃក្រុមហ៊ុន KPMG Cambodia ក៏ដូចជាក្នុងវិស័យសវនកម្មផងដែរ ។ គួរឱ្យកត់សំគាល់ផងដែរថា លោក Lim Lee Rady, Senior Vice President, Head of HR Services មកពីធនាគារកាណាឌីយ៉ា បានឡើងមកបកស្រាយពត៌មានលម្អិតស្តីអំពីធនាគាកាណាឌីយ៉ា និងតម្រូវការការងារនៅក្នុងធនាគារនេះ ។ ទន្ទឹមនឹងនោះដែរ ក៏មានការបណ្តុះបណ្តាលអំពីរបៀបសរសេរប្រវត្តិរូបសង្ខេប និងលិខិតដាក់ពាក្យធ្វើការពីបុគ្គលិកតំណាងធនាគារកាណាឌីយ៉ា ដែលប្រការនេះបានធ្វើឱ្យនិស្សិតជ្រាបកាន់តែច្បាស់ពីសារៈសំខាន់នៃការសរសេរលិខិតទាំងនេះក្នុងការបង្ហាញ ពីគុណសម្បត្តិរបស់ពួកគាត់ដើម្បីមានឱកាសទទួលបានការងារដែលពួកគាត់ត្រូវការ ។ សម្រាប់គំរូប្រវត្តិរូបសង្ខេប និងគំរូលិខិតដាក់ពាក្យធ្វើការ សូមចុចLinks ខាងក្រោម :

1. គំរូប្រវត្តិរូបសង្ខេប

2. គំរូលិខិតដាក់ពាក្យធ្វើការ

ជាទីបញ្ចប់នៃកម្មវិធី វាគ្មិនកិត្តិយសទាំងអស់ក៏បានបើកឱកាសដល់និស្សិតក្នុងការសាកសួរ នូវរាល់ចម្ងល់របស់ខ្លួនពាក់ព័ន្ធទៅនឹងការប្រកួត FTMS Top Job Competition 2012 ក៏ដូចជាពត៌មានរបស់ក្រុមហ៊ុន KPMG Cambodia, ស្ថាប័ន ACCA Cambodia និង ធនាគារកាណាឌីយ៉ាផងដែរ ។ គួរបញ្ជាក់ផងដែរថា ពីធីបើកប្រកាសកម្មវិធី FTMS Top Job Competition 2012 នឹងត្រូវធ្វើឡើងចំនួន3ដងទៀត ។ ដូច្នេះសម្រាប់និស្សិតដែលខកខានមិនបានចូលរួមកម្មវិធីលើកនេះ អាចចូលរួមនូវកម្មវិធីសម្ភោធលើកក្រោយដូចខាងក្រោម :

លើកទី2: 25 តុលា 2012 ពីម៉ោង 8:00 ដល់ 12:00នាទីថ្ងៃត្រង់ នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

លើកទី3: 26 តុលា 2012 ពីម៉ោង 8:00 ដល់ 12:00នាទីថ្ងៃត្រង់ នៅសាកលវិទ្យាល័យន័រតុន ទីតាំងថ្មី

លើកទី4: 06 វិច្ឆិកា 2012 ពីម៉ោង 1:00 ដល់ 5:30នាទីល្ងាច នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

សម្រាប់ពត៌មានលម្អិតស្តីពីការប្រកួត សូមចូលទៅកាន់គេហទំព័រ http://www.ftmsglobal.edu.kh/top-job-competition