ពិធីបើកសម្ភោធកម្មវិធីប្រកួត FTMS Top Job Competition 2012

កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ទី25 និងទី26 ខែតុលា ឆ្នាំ2012, FTMS Cambodia ដោយបានការឧបត្ថម្ភពីក្រុមហ៊ុន KPMG Cambodia, ស្ថាប័ន ACCA Cambodia និង ធនាគារកាណាឌីយ៉ា បានធ្វើការបើកសម្ភោធជាផ្លួវការនូវកម្មវិធីប្រកួត FTMS Top Job Competition 2012 នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) និងសាកលវិទ្យាល័យន័រតុន (NU)

ពិធីសម្ភោធកម្មវិធីប្រកួត FTMS Top Job Competition 2012 នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP)

ពិធីសម្ភោធកម្មវិធីប្រកួត FTMS Top Job Competition 2012 នៅសាកលវិទ្យាល័យន័រតុន (NU)

នៅក្នុងកម្មវិធីនេះ មានការចូលរួមពីសំណាក់និស្សិតជាង 150នាក់ នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ (UP) និង និស្សិតជាង 300នាក់ នៅសាកលវិទ្យាល័យន័រតុន (NU) ដែលមកពី បណ្តាលវិទ្យាស្ថាន និងសាកលវិទ្យានានានៅក្នុងរាជធានីភ្នំពេញ ។ លោកស្រី Top Sophanou ប្រធានមជ្ឈមណ្ឌល FTMS Cambodia តំណាងមជ្ឈមណ្ឌល FTMS Cambodia បានមាន ប្រសាសន៍ថា កម្មវិធីប្រកួតនេះ គឺធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកជួយដល់និស្សិត ដែលកំពុងសិក្សាឆ្នាំទី4 ឬ ដែលទើបបញ្ចប់ថ្នាក់បរិញ្ញាប័ត្រមានឱកាស ដើម្បីទទួលបាន ការងារធ្វើនៅក្នុងក្រុមហ៊ុន KPMG Cambodia ឬ ធនាគារកាណាឌីយ៉ា ព្រមទាំងទទួលបាន អាហារូបករណ៍សិក្សាវគ្គមូលដ្ឋានគ្រឹះគណនេយ្យ (Foundations in Accountancy-FIA) នៅមជ្ឈមណ្ឌល FTMS Cambodia បន្ទាប់ពីទទួលបានជ័យលាភីនៅក្នុងការប្រកួតនេះ។ លោកស្រី ក៏បានបន្ថែមទៀតថាប្អូននិស្សិត ដែលចូលរួមនៅក្នុងកម្មវិធីសម្ភោធនេះបាន ស្វែងយល់កាន់តែច្បាស់ពីក្រុមហ៊ុន KPMG Cambodia ក៏ដូចជាធនាគារកាណាឌីយ៉ា មុនពេលដែលពួកគាត់សម្រេចចិត្តថាតើពួកគាត់ត្រូវដាក់ពាក្យធ្វើការនៅក្រុមហ៊ុន KPMG Cambodia ឬ ធនាគារកាណាឌីយ៉ា ។ លើសពីនេះទៅទៀត ប្អូនៗនិស្សិតក៏ទទួលបាននូវ ការបណ្តុះបណ្តាលស្តីអំពីការសរសេរប្រវត្តិរូបសង្ខេប (CV) និងការសរសេរលិខិតដាក់ពាក្យ ធ្វើការ (Cover Letter) មានលក្ខណៈស្តង់ដារអន្តជាតិ ដោយអ្នកតំណាងមកពីធនាគារ កាណាឌីយ៉ា ដែលនេះគឺជាទុនដ៏សំខាន់មួយសម្រាប់ប្អូនៗនិស្សិតក្នុងការដាក់ពាក្យធ្វើការងារ បន្ទាប់ពីប្អូនៗបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ។

លោកស្រី Top Sophanou, FTMS Cambodia Center Manager តំណាង FTMS Cambodia កំពុងធ្វើបទបង្ហាញស្តីពីប្រវត្តិនៃការកកើតកម្មវិធិប្រកួត FTMS Top Job Competition និងដំណើរការ ព្រមទាំងលក្ខខន្តិកៈនៃការប្រកួត FTMS Top Job Competition 2012

នៅខណៈពេលនោះដែរ លោក Seneka Fernando, Head of ACCA Cambodia និង លោក Neo Ratna, Business Relationship Manager តំណាងស្ថាប័ន ACCA Cambodia ក៏បានគូសបញ្ជាក់ពីសារៈសំខាន់បន្ថែមទៀតនៃគុណវុឌ្ឍិមូលដ្ឋានគ្រឹះ គណនេយ្យ (FIA Qualification) ចំពោះអាជីពការងារ នាពេលអនាគតរបស់ប្អូនៗនិស្សិត ក្នុងផ្នែកគណនេយ្យ, ហិរញ្ញវត្ថុ និងសវនកម្ម ខណៈពេលដែលនិស្សិតកំពុងសិក្សាថ្នាក់ បរិញ្ញាប័ត្រ ។

កញ្ញា Chan Rosa – Manager, Audit តំណាងក្រុមហ៊ុន KPMG Cambodia កំពុងបកស្រាយពីបរិយាកាសធ្វើការនៅក្នុងក្រុមហ៊ុន KPMG Cambodia និងសកម្មភាពសប្បុរសធម៌ដែលខ្លួនបានធ្វើដើម្បីជួយប្រជាជននៅក្នុងសហគមន៍ ។

លោកស្រី Keo Sochenda – Senior Manager, Tax & Corporate Services តំណាងក្រុមហ៊ុន KPMG Cambodia កំពុងធ្វើបទបង្ហាញស្តីអំពីសេវាកម្មដែលក្រុមហ៊ុន KPMG Cambodia ផ្តល់ជូនដល់អតិថិជនរបស់ខ្លួន ។

កញ្ញា Chan Rosa – Manager, Audit និងលោកស្រី Keo Sochenda – Senior  Manager, Tax and Corporate Services តំណាងក្រុមហ៊ុន KPMG Cambodia ក៏បានធ្វើ បទបង្ហាញស្តីអំពីក្រុមហ៊ុន KPMG Cambodia និងសារៈសំខាន់នៃគុណវុឌ្ឍិគណនេយ្យករ ជំនាញ (ACCA Qualification) ចំពោះអាជីពការងាររបស់បុគ្គលិកជំនាញទាំងអស់នៃក្រុមហ៊ុន KPMG Cambodia ក៏ដូចជាក្នុងវិស័យសវនកម្មផងដែរ ។

លោក Lim Lee Rady, Senoir Vice President, Head of HR Service, Canadia Bank កំពុងធ្វើបទបង្ហាញស្តីអំពីសេវាកម្ម ដែលធនាគារផ្តល់ជូនដល់អតិថិជនរបស់ខ្លួន។

គួរឱ្យកត់សំគាល់ផងដែរថា លោក Lim Lee Rady, Senior Vice President, Head of HR Services មកពីធនាគារកាណាឌីយ៉ា បានឡើងមកបកស្រាយពត៌មានលម្អិតស្តីអំពីធនាគាកាណាឌីយ៉ា និងតម្រូវការការងារនៅក្នុង ធនាគារនេះ ។ទន្ទឹមនឹងនោះដែរ ក៏មានការបណ្តុះបណ្តាលអំពីរបៀបសរសេរប្រវត្តិរូបសង្ខេប និងលិខិតដាក់ពាក្យធ្វើការពីបុគ្គលិកតំណាងធនាគារកាណាឌីយ៉ា ដែលប្រការនេះ បានធ្វើឱ្យ និស្សិតជ្រាបកាន់តែច្បាស់ពីសារៈសំខាន់នៃការសរសេរលិខិតទាំងនេះក្នុងការបង្ហាញពី គុណសម្បត្តិរបស់ពួកគាត់ដើម្បីមានឱកាសទទួលបានការងារដែលពួកគាត់ត្រូវការ ។ សម្រាប់គំរូប្រវត្តិរូបសង្ខេប និងគំរូលិខិតដាក់ពាក្យធ្វើការ សូមចុចLinks ខាងក្រោម :

1. គំរូប្រវត្តិរូបសង្ខេប

2. គំរូលិខិតដាក់ពាក្យធ្វើការ

ជាទីបញ្ចប់នៃកម្មវិធី វាគ្មិនកិត្តិយសទាំងអស់ក៏បានបើកឱកាសដល់និស្សិតក្នុងការសាកសួរ នូវរាល់ចម្ងល់របស់ខ្លួនពាក់ព័ន្ធទៅនឹងការប្រកួត FTMS Top Job Competition 2012 ក៏ដូចជា ពត៌មានរបស់ក្រុមហ៊ុន KPMG Cambodia, ស្ថាប័ន ACCA Cambodia និង ធនាគារកាណាឌីយ៉ាផងដែរ ។ គួរបញ្ជាក់ផងដែរថា ពីធីបើកប្រកាសកម្មវិធី FTMS Top Job Competition 2012 នឹងត្រូវធ្វើឡើងចំនួនមួយដងទៀត គឺនៅថ្ងៃទី06 ខែវិច្ឆិកា ឆ្នាំ2012 ចាប់ពី ម៉ោង1:30នាទី ដល់ម៉ោង5:30នាទីល្ងាច នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ។ ដូច្នេះសម្រាប់និស្សិតដែលខកខានមិនបានចូលរួមកម្មវិធីលើកនេះ អាចចូលរួមនូវកម្មវិធី សម្ភោធខាងលើនេះកុំបីអាក់ខានឡើយ ។

សម្រាប់ពត៌មានលម្អិតស្តីពីការប្រកួត សូមចូលទៅកាន់គេហទំព័រ http://www.ftmsglobal.edu.kh/top-job-competition