កម្មវិធីប្រកួតជ្រើសរើសការងារ FTMS Top Job Competition 2012, ដំណាក់កាលនៃការសម្ភាសន៍ជាក្រុម

ឆ្លងកាត់ការប្រកួតដំណាក់ទី១នៃការដាក់ពាក្យ របស់កម្មវធី FTMS Top Job Competition 2012 ដែលមានការចូលរួមពីនិស្សិតគ្រប់បណ្តាលស្ថាប័នកន្លងមក រហូតដល់ការជំរុះសំរាប់ដំណាក់កាលទី២ គឺការសម្ភាសន៍ជាក្រុម មាន 2ដំណាក់កាល។ នៅក្នុងនោះបេក្ខជន និងបេក្ខនារីទាំងអស់ ត្រូវបានបែងចែកជា ៦ក្រុម ដែល ៣ក្រុមសម្រាប់ KPMG Cambodia និង ៣ក្រុមសម្រាប់ធនាគារ កាណាឌីយ៉ា ក្នុងការពិភាក្សាលើប្រធានបទរៀងៗខ្លួន និងលើកយកប្រធានបទនោះមកធ្វើការបកស្រាយជូនដល់គណកម្មាធិការ ដែលមកពីខាង KPMG Cambodia និងធនាគារ កាណាឌីយ៉ា។ ជ័យលាភីចំពោះដំណាក់ទី២ មានចំនួន ១២នាក់ទទួលបានអាហារូបករណ៍សិក្សាវគ្គមូលដ្ឋានគ្រឹះគណនេយ្យ ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ (Foundations in Accountancy-FIA) នៅមជ្ឈមណ្ឌល FTMS Cambodia 800 ដុល្លារអាមេរិច។ បេក្ខជន និងបេក្ខនារីនឹងត្រូវត្រៀមខ្លួនបន្តទៀតសំរាប់ដំណាក់កាលចុងក្រោយ នៃការសម្ភាសជាលក្ខណបុគ្គល សំរាប់ឱកាសការងារចំនួន3កន្លែងនៅក្រុមហ៊ុន KPMG Cambodia និង 3កន្លែងនៅធនាគារ កាណាឌីយ៉ា។ នៅក្នុងកម្មវិធីនេះ មានការចូលរួមពីសំណាក់និស្សិតជាង ដែលមកពីបណ្តាល វិទ្យាស្ថាន និង សាកលវិទ្យាល័យ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់បេក្ខជន និងបេក្ខនារី ក៏ដូចជាទទួលយកបទពិសោធន៍នៃការសម្ភាសន៍ជាក្រុមក្នុងការប្រកួត។

សកម្មភាពបេក្ខជន និងបេក្ខនារីក្នុងការពិភាក្សាជាក្រុម មុននឹងធ្វើបទបង្ហាញ។

ការថតរូបទុកជាអនុស្សាវរីយ៍បន្ទាប់ពីការប្រកាស បេក្ខជន និងបេក្ខនារីជ័យលាភីទាំង 12រូប។

គួរបញ្ជាក់ផងដែរថា ពីធីបើកប្រកាសកម្មវិធី FTMS Top Job Competition 2012 នឹងត្រូវធ្វើការសម្ភាសន៍ជាលក្ខណៈបុគ្គល ថ្ងៃទី19 ខែធ្នូ ឆ្នាំ2012 វេលាម៉ោង 7:30នាទីព្រឹក រហូតដល់ម៉ោ12:30នាទីថ្ងៃត្រង់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជាប៉ុន(CJCC)។

សម្រាប់ពត៌មានលម្អិតស្តីពីការប្រកួត សូមចូលទៅកាន់គេហទំព័រ

http://www.ftmsglobal.edu.kh/top-job-competition

ដូច្នេះសូមប្អូនៗនិស្សិតចូលរួមកម្មវិធីនេះ និងមើលគេហទំព័រដើម្បីស្វែងយល់ឱ្យបានច្បាស់ និងក្តាប់យកឱកាសការងារដ៏មានតំលៃនេះ ។